Assignment for you Admin Supervisor Admin Supervisor

Admin Supervisor

Admin Supervisor
- ប្រធានគ្រប់គ្រងធនធានមនុស្សមានតួនាទី ដាក់ផែនការ ចាត់ចែង ដឹកនាំ ត្រួតពិនិត្យ និងសម្របសម្រួលដោយផ្ទាល់ពីសកម្មភាព នៃការគ្រប់គ្រងធនធានមនុស្ស និងគ្រប់គ្រងទ្រព្យសម្បត្តិក្រុមហ៊ុននិងត្រូវមានយុទ្ធសាស្រ្ត ក្នុងការជ្រើសរើស បណ្ដុះបណ្ដាល ថែទាំ និងមានការលើកទឹកចិត្តដល់កម្មករនិយោជិត ដើម្បីក្រុមហ៊ុនដំណើរដោយរលូន។
និយមន័យនៃពាក្យច្បាប់មួយចំនួន (The ...
ការទទួលខុសត្រូវការងារ Main Responsibilities:
- ធ្វើផែនការសម្រាប់តាមដាន និងគ្រប់គ្រងសកម្មភាពការងារប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ។
- ទទួលខុសត្រូវគ្រប់គ្រងលើការថែទាំបរិស្ថានក្រុមហ៊ុន និងសន្តិសុខសុវត្ថិភាពការងារ ហើយត្រូវ
- បង្កើតពាក្យស្លោក និងស្លាកសញ្ញាគ្រោះថ្នាក់ផ្សេងៗ។
- ត្រួតពិនិត្យលើការវាយតម្លៃសាកល្បងការងារ ប្រចាំឆ្នាំ និងការប្រែប្រួលលក្ខខ័ណ្ឌប្រាក់បៀវត្សរបស់បុគ្គលិក កម្មករ និយោជិត ។
- ធ្វើការបណ្ដុះបណ្ដាលដល់បុគ្គលិក កម្មករ និយោជិតអំពីការប្រើប្រាស់ ឧបករណ៍ និងឯសណ្ឋានដែលក្រុមហ៊ុនបានចែងជូនដល់បុគ្គលិក និយោជិត។
- ធ្វើការចាត់ចែងរៀបចំជូនដំណឹងស្ដីពីកិច្ចសន្យាការងារសម្រាប់ កម្មករ និយោជិតទាំងអស់ អំពីថេរវេលាដល់កាលកំណត់ត្រូវបន្ត ឬ មិនបន្ត ។
- សរសេររបាយការណ៍ប្រចាំខែដាក់ជូនលោកអគ្គនាយក
- ទំនាក់ទំនងជាមួយអ្នកពាក់ព័ន្ធ និងក្រុមការងារ ដើម្បីអនុវត្តន៍សកម្មភាពការងារអោយមានប្រសិទ្ធភាពទៅតាមផែនការដែលបានកំណត់។
- បង្រៀននិងបណ្ដុះបណ្ដាលស្ដីអំពី ការប្រើប្រាស់ទំរង់ឯកសារដែលបាក់ព័ន្ធទៅដល់បុគ្គលិកទាំងអស់ ដើម្បីងាយស្រួលក្នុងការអនុវត្ត និងបំពេញការងារ។
- ត្រួតពិនិត្យផែនការសកម្មភាពរបស់បុគ្គលិកប្រចាំថ្ងៃ ដើម្បីលើកទឹកចិត្ត និងជម្រុញបន្ថែមសម្រាប់អនុវត្តសកម្មភាពការងារទៅតាមផែនដែលបានកំណត់។
- ផ្ដល់ការណែនាំគាំទ្របច្ទេកទេសដល់បុគ្គលិកដែលពាក់ព័ន្ធទាំងអស់អោយមានជំនាញគ្រប់គ្រាន់ទៅតាមផ្នែលនិមួយៗ។
- សម្របសម្រួល និងដោះស្រាយបញ្ហាដែលបានកើតមានឡើងនៅក្នុងក្រុមហ៊ុន។
- ធ្វើការណែនាំ និងតាមដានត្រួតពិនិត្យរាល់ការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់បុគ្គលិកទាំងអស់នៅក្នុងក្រុមហ៊ុនអោយយកចិត្តទុកដាក់ និង អនុវត្តបានគ្រប់ពេលវេលា។
- ត្រួតពិនិត្យផែនការសកម្មភាពការងារប្រចាំថ្ងៃរបស់បុគ្គលិក
- គ្រប់គ្រង និងត្រួតពិនិត្យរាល់សំណុំឯកសារទាំងអស់ដែលពាក់ព័ន្ធជាមួយផ្នែករដ្ឋបាល និងធនធានមនុស្ស
- គ្រប់គ្រងទៅលើលក្ខន្តិកការងារផ្លាស់ប្ដូរតួនាទី ទីតាំង ការតម្លើងតួនាទី និងទំលាក់តួនាទីរបស់បុគ្គលិក កម្មករ និយោជិត។
- ត្រួតពិនិត្យសណ្ដាប់ធ្នាប់ និងអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន ដើម្បីរៀបទុកដាក់រថយន្ត កង់ ម៉ូតូ របស់ក្រុមហ៊ុន បុគ្គលិក កម្មករ និយោជិត និងភ្ញៀវឲ្យចតទៅតាមទីតាំងដែលក្រុមហ៊ុនបានកំណត់។
- សហការណ៍ការងារជាមួយប្រធានផ្នែក និងអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីជ្រើសរើស និងសម្ភាសន៍ បេក្ខជនសម្រាប់បម្រើការងារនៅក្នុងក្រុមហ៊ុន។
- ត្រួតពិនិត្យ និងតាមដានរាល់ការចំណាយប្រចាំថ្ងៃរបស់ក្រុមការងារដើម្បីបញ្ជូនទៅផ្នែកគណនេយ្យ
- ត្រួតពិនិត្យបញ្ជីប្រាក់ខែ និង ប្រាក់ជំពាក់របស់ក្រុមហ៊ុន នៅគ្រប់ផ្នែកទាំងអស់ ដើម្បីបញ្ជូនទៅផ្នែក គណនេយ្យ និង អគ្គនាយក។
- រៀបចំ និងសម្របសម្រួលដឹកនាំការប្រជុំផ្សេងៗនៅក្នុងក្រុមហ៊ុន
- បង្កើតទម្រង់ឯកសារផ្សេងៗដើម្បីប្រើប្រាស់នៅក្នុងក្រុមហ៊ុន
- ពិនិត្យនិងកែសម្រួលគោលនយោបាយ និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនដូចជា នីតិវិធីប្រើប្រាស់ទម្រង់ឯកសារ គោលនយោបាយធនធានមនុស្ស និងរដ្ឋបាល។
- អនុវត្តន៍ផែនការសកម្មភាពរបស់ លោក អគ្គនាយកនិងលោក ស្រីនាយិកាក្រុមហ៊ុន
- ទំនាក់ទំនង់ និងដោះស្រាយបញ្ហាជាមួយក្រសួង និងស្ថាប័ណ្ណដែលពាក់ព័ន្ធផ្សេងៗ
- ធ្វើលិខិត និងពិនិត្យទៅលើលិខិតចេញចូលដែលពាក់ព័ន្ធនិងការងាររដ្ឋបាល និងធនធានមនុស្ស
- តាមដាន និងត្រួតពិនិត្យរបាយការណ៍ប្រចាំសប្ដាហ៍របស់ក្រុមការងារអំពីសកម្មភាពដែលបានអនុវត្ត និងធ្វើផែនការបន្ត។
- ជម្រុញនិងលើកទឹកចិត្តដល់ក្រុមការងារទាំងអស់ដើម្បីចែករំលែកបទពិសោធន៍ សម្រាប់អនុវត្តទៅតាមជំនាញរបស់ខ្លួន។
- ប្រកាសជ្រើសរើស សម្ភាសន៍ និងជ្រើសរើសបេក្ខជនយកអោយត្រូវជំនាញ និងបទពិសោធន៍សម្រាប់ផ្នែកនីមួយៗ។
- សហការណ៍ និងធ្វើការងារជាក្រុម ដើម្បីអនុវត្តការងារ និងផែនការប្រកបដោយប្រសិទ្ធិភាព។
- ធ្វើការសម្របសម្រួលការងារទំនាក់ទំនង់ផ្នែកកិច្ចការរដ្ឋបាលទាំងក្នុងនិងក្រៅក្រុមហ៊ុន។
- គ្រប់គ្រងនិងចាត់ចែងធនធានមនុស្សរបស់ក្រុមហ៊ុន។
- ធ្វើការជ្រើសរើសកម្មករ និយោជិតទៅតាមតម្រូវការរបស់ក្រុមហ៊ុន។
- គ្រប់គ្រង សម្ភារះបរិក្ខា និងឧបករណ៍ដែលបម្រើអោយការងាររដ្ឋបាល សន្តិសុខ និង សណ្ដាប់ធ្នាប់របស់ក្រុមហ៊ុន។
- គ្រប់គ្រង និងត្រួតពិនិត្យសំណុំឯកសាររបស់និយោជិត កម្មករគ្រប់ផ្នែកទាំងអស់ ។
- ត្រួតពិនិត្យ និងតាមដានសកម្មភាពអនុវត្តប្រចាំសប្តាហ៍ និងប្រចាំខែដូចជា :
+ បូកសរុបវត្តមានប្រចាំខែ
+ ធ្វើរបាយការណ៍ស្ថានភាពនិយោជិតកម្មករប្រចាំខែ
+ ធ្វើកិច្ចសន្យាសាកល្បង ឬកិច្ចសន្យាការងារចំពោះនិយោជិត កម្មករ ដែលក្រុមហ៊ុនបានសម្រេចជ្រើសរើស ។
- ធ្វើបទបង្ហាញអំពីគោលការណ៍បទបញ្ជាផ្ទៃក្នុង និងសុវត្ថិភាពការងារ របស់ក្រុមហ៊ុនដល់គ្រប់និយោជិតកម្មករទាំងអស់ ដើម្បីអនុវត្តទាំងអស់គ្នា ។
- ទទួល ពិនិត្យ (Short List) ពាក្យសុំចូលធ្វើការរបស់បេក្ខជន និងរៀបចំកម្មវិធីជួបសម្ភាសន៍ជាមួយបេក្ខជនជូននាយកក្រុមហ៊ុន ឬផ្នែកជំនាញទៅតាមករណីជាក់ស្តែង ។
- ត្រួតពិនិត្យបញ្ជីសរុបវត្តមាន អវត្តមាន និងច្បាប់ឈប់សម្រាករបស់និយោជិតកម្មករ ចំនួន បុគ្គលិកចូលថ្មីប្រចាំខែ និងតារាងបៀវត្សរ៍ប្រចាំខែបានត្រឹមត្រូវ រួចដាក់ជូននាយកក្រុមហ៊ុន ពិនិត្យសម្រេច។
- ត្រួតពិនិត្យរបាយការណ៍ស្តីពីស្ថានភាពនិយោជិត កម្មករ ( ចំនួនប្រែប្រួល )ប្រចាំខែផ្តល់ អោយទៅផ្នែកកិច្ចការទូទៅដើម្បីផ្ញើជូនទៅបេឡាសន្តិសុខសង្គម ។
- រៀបចំធ្វើកិច្ចសន្យាសាកល្បងការងារ និងកិច្ចសន្យាការងារ (ពេញសិទ្ធិ) ជាមួយនិយោជកម្មករដែលក្រុមហ៊ុនបានសម្រេចជ្រើសរើស ។
- រៀបចំ និងវាយតម្លៃការអនុវត្តការងាររបស់យោជិត កម្មករ (សាកល្បង និងពេញសិទ្ធិ) តាមផ្នែកនីមួយៗ ជាមួយប្រធានផ្នែក និងធ្វើរបាយការណ៍ជូននាយកក្រុមហ៊ុន ។
- រៀបចំកិច្ចប្រជុំការងាររបស់ថ្នាក់ដឹកនាំក្រុមហ៊ុន និងសរសេរកំណត់ហេតុក្នុងអង្គប្រជុំ។
- រៀបចំកម្មវិធីសម្រាប់ផ្សព្វផ្សាយគោលការណ៍ និងបទបញ្ជាផ្សេងៗរបស់ក្រុមហ៊ុន ជូនដល់ និយោជិត កម្មករក្នុងក្រុមហ៊ុនទាំងមូល។
- ទំនាក់ទំនង និងសម្របសម្រួលការងារជាមួយក្រសួងស្ថាប័ននានា ដើម្បីសម្រួលដល់កិច្ច ប្រតិបត្តិការរបស់ក្រុមហ៊ុនមានជាអាទិ៍ : បន្ទីរការងារ ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវ: អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ……។
- ធ្វើលិខិតបញ្ជាក់អតីតភាពការងារជូនដល់និយោជិតកម្មករដែលលាឈប់ពីការងាររបស់ក្រុមហ៊ុន ។
- ទទួល និងពិនិត្យគ្រប់លិខិតចេញ ចូលក្រុមហ៊ុន ។ ផ្តល់ជាមតិយោបល់ទៅថ្នាក់គ្រប់គ្រង (ប្រធានគ្រប់គ្រងទូទៅ និងអគ្គនាយក ) នៅលើលិខិតទាំងឡាយណាដែលពាក់ព័ន្ធទៅនឹង ជំនាញ ឬបច្ចេក ទេស (រដ្ឋបាល និងធនធានមនុស្ស ) ។
- ធ្វើផែនការសកម្មភាពការងារប្រចាំខែ និងប្រចាំត្រីមាសដាក់ជូនអគ្គនាយកក្រុមហ៊ុនអោយបានទៀងទាត់ពេលវេលាដែលបានកំណត់
- ទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហា និងវិវាទផ្សេងៗប្រកបដោយសន្តិវិធី
- រៀបចំឯកសារផ្សេងៗដើម្បីដាក់ជូនអគ្គនាយកសម្រេច និងអនុម័ត្រ[full_width]

Post a Comment

Previous Post Next Post

Indian Posts Office

6/box-posts/recent

Author Site

This website Basically Provides Jobs Portal For Candidates. All the Posts are provided here sectioned well table for easier to reach for employer. Not only for Job you set this template for your educational website and some other categories related to study.


2018 - 2019 we have worked hard to create amazing look template. if you are interesting for using this template to your into your website then go to PikiTemplates.com
and purchase at cheap price the licence key and customisation support and lifetime update support.

Piki True Job template is basically designed for meet the requirements of users and customers. if you have any question please reach our contact us page.
assignmentskh provides online education, homework help, assignmentskh help, and e-learning services to students from various schools, colleges and universities. We assist, guide, and mentor students in their assignments editing, homework guidance, term papers, and project mentoring. We are a team of highly talented and ambitious professionals ready to serve you 24/7. A4U was incorporated by a team of highly qualified tutors who have been assisting students worldwide. A4U has onboard faculties who go through a rigorous selection process before being taken onto the tutor pool. We serve students looking for a homework helper service, that is learning and development-oriented. We are the solution to the student's educational needs. We understand your needs and help accordingly. We are working 24 hours a day and seven days a week. We work hard for your satisfaction, till you have a clear understanding of the subject matter. We provide a homework help chat room, where our professors are available to assist you. We aim to become the best assignment help site. Mission Statement- To impart education to the students that they can learn and implement. Thank you for visiting my website!